តើច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលត្រូវ បានទទូចទាមទារអស់រយៈពេលជាងមួយទសវត្ស មកនេះ នឹងត្រូវអនុម័តនៅដើមឆ្នាំ២០០៩ដែររឺទេ?
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ មិថុនា ២០០៨៖ ហត្ថលេខាជាង១,០៩៨លាន នៃញ្ញត្តិប្រឆាំងអំពើពុករលួយ កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋសភា .............នៅមុនពេលចាប់ផ្តើមវេទិកាលើកទីពីរនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាដែលជាកិច្ចប្រជុំរវាងរដ្ឋាភិបាលកម្ពុជានិងប្រ ទេសផ្តល់ជំនួយ នៅថ្ងៃទី៣ ៤ និង៥ ខែធ្នូខាងមុខនេះ សង្គមស៊ីវិលបានរម្លឹកឡើងវិញ នៅក្នុងវេទិកាមួយដែលរៀបចំធ្វើ ឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា នាទីក្រុងភ្នំពេញ នូវការសន្យារបស់អាជ្ញាធរកម្ពុជាចំពោះម្ចាស់ជំនួយ កាលពីប៉ុន្មានឆ្នាំ មុននេះ ...។ នៅក្នុងចំណោមការសន្យាទាំងនោះ រដ្ឋាភិបាលបានសន្យាថានឹងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ ច្បាប់នេះបានបង្កអោយមានការជជែកវែកញែកជាច្រើន អស់រយៈពេល១៤ឆ្នាំមកហើយ ហើយអង្គការក្រៅរដ្ឋាភិបាលចង់ ឃើញច្បាប់មួយនេះគោរពតាមបទដ្ឋានអន្តរជាតិ។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលជាសម្ព័ន្ធអង្គការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បានចាត់ប្រទេសកម្ពុជា នៅក្នុងលំដាប់ថ្នាក់ទី១៦៦ ក្នុងឆ្នាំ២០០៨ នៅក្នុងចំណោម១៨០ប្រទេសលើពិភពលោក ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
.............អង្គការក្រៅរដ្ឋាភិបាល៖ មានការរីកចម្រើនតិចតួច ............. ដោយសារមានការទទូចទាមទារពីសំណាក់ដៃគូអន្តរជាតិរបស់ប្រទេសកម្ពុជា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ ដែលមាន ៩២ មាត្រា កំពុងស្ថិតនៅក្នុងដៃរបស់អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ចាប់ពីខែកញ្ញា ឆ្នាំ២០០៦មកម្ល៉េះ បន្ទាប់ពីត្រូវ បានសិក្សា យ៉ាងយកចិត្តទុកដាក់ដោយក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងក្រសួងយុត្តិធម៌។ លោក សេក បរិសុទ្ធ (Sek Barisok) នាយកកម្មវិធីបញ្ច្រាបការប្រឆាំងអំពើពុករលួយដើម្បីសមធម៌នៃអង្គការផេក កម្ពុជា (Pact Cambodia) បានពន្យល់ថា «រយៈពេលមួយឆ្នាំ បន្ទាប់ពីវេទិកាប្រជុំលើកមុន (កាលពីឆ្នាំ២០០៧) យើងបានសង្កេតឃើញ មានការរីកចម្រើនតិចតួច នៅក្នុងការពិនិត្យ និងការវិវត្តិន៍នៃសេចក្តីព្រាងច្បាប់នេះ។ ហេតុដូច្នេះហើយទើបបានជាយើងទទូចសុំអោយប្រទេសផ្តល់ជំនួយ បន្តតាមដានឃ្លាំមើលបញ្ហានេះ និងជួយជម្រុញអោយ មានការអនុម័តច្បាប់នេះអោយបានឆាប់រហ័សបំផុត»។ លោកបានសំដែងការសោកស្តាយថារដ្ឋាភិបាលមិនអាចអនុម័ត បាន កាលពីខែមិថុនា ឆ្នាំ២០០៦ តាមការសន្យារបស់ខ្លួន។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែកក្កដាកន្លងទៅនេះ សម្ព័ន្ធសង្គមស៊ីវិលកម្ពុជាប្រ ឆាំងអំពើពុករលួយ ដែលប្រមូលផ្តុំដោយអង្គការក្នុងស្រុកជាច្រើន បានព្យាយាមដាក់ញ្ញត្តិមួយជូនរដ្ឋាភិបាលកម្ពុជា ដែលត្រូវ បានចុះហត្ថលេខាដោយពលរដ្ឋកម្ពុជាជាងមួយលាននាក់ ក្នុងគោលបំណងសុំអោយមានការអនុម័តច្បាប់ប្រឆាំងអំពើពុក រលួយមួយ ដែលគោរពតាមបទដ្ឋានអន្តរជាតិ អោយបានឆាប់រហ័ស ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ យានយន្តមួយចំ នួននៅតាមដងផ្លូវ នាទីក្រុងភ្នំពេញ ក៏បានបិទរូបបាតដៃស្អាតសំ្អដែលជានិមិត្តរូបនៃយុទ្ធនាការប្រឆាំងអំពើពុករលួយផងដែរ ។ មានតែគណៈកម្មការការពារសិទ្ធិមនុស្សនិងទទួលពាក្យបណ្តឹងនៃរដ្ឋសភាប៉ុណ្ណោះ ដែលយល់ព្រមទទួលឯកសារថត ចម្លងមួយច្បាប់នៃញ្ញត្តិនេះ ប៉ុន្តែ មិនបានធ្វើអធិប្បាយលើគំនិតផ្តួចផ្តើមនេះ។ តំណាងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដែលចូលរួមនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយបានសំដែងការខកចិត្តរួមគ្នា ថា «កាលពីខែមិថុនាកន្លងទៅ សម្ព័ន្ធបានធ្វើការស្នើសុំ គណបក្សឈរឈ្មោះបោះឆ្នោតទាំង១១ ជាលាយលក្ខ័អក្សរ អោយ អនុម័តសេចក្តីព្រាងច្បាប់នេះ នៅក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មីរួចរាល់។ គណបក្សប្រជាជន កម្ពុជារបស់សម្តេចហ៊ុន សែនដែលជាគណបក្សឈ្នះឆ្នោតផ្លូតទឹកផ្លូតដី គឺជាគណបក្សតែមួយគត់ ដែលមិនបានឆ្លើយតប ទៅនឹងសំណើរបស់យើង»។
.............នៅមិនទាន់អាចឈានដល់កំរិតស្តង់ដារអន្តរជាតិនោះទេ ............. ការអនុម័តច្បាប់គឺជារឿងមួយ ខ្លឹមសាររបស់ច្បាប់នេះក៏ជារឿងមួយ.......អង្គការក្រៅរដ្ឋាភិបាលបានវាយតម្លៃរួមគ្នា ថា «ទោះបីជាមានការចូលរួមជាលើកដំបូងរបស់អង្គការក្រៅរដ្ឋាភិបាលនៅក្នុងការតាក់តែងច្បាប់ដ៏សំខាន់នេះក៏ដោយ ក៏អនុសាសន៍របស់យើងមិនត្រូវបានដាក់បញ្ជូលទៅក្នុងច្បាប់នោះទេ។ ជាលទ្ធផល អត្ថបទច្បាប់បច្ចុប្បន្ននេះមិនគោរព តាមបទដ្ឋានអន្តរជាតិនោះទេ!»។ អង្គការបានលើកឡើងនូវចំណុចស្មុគស្មាញសំខាន់ៗមួយចំនួន ដែលអាចបង្កជាការព្រួយ បារម្ភបាន ដូចជាបញ្ហាឯករាជ្យភាពរបស់ស្ថាប័នប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលការបង្កើតស្ថាប័ននេះត្រូវបានចែង ដោយច្បាប់ នីតិវិធីនៃការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់និងតំណាងរដ្ឋាភិបាល ហើយនឹងការខ្វះខាតមធ្យោបាយ ការពារសាក្សីនិងអ្នករាយការណ៍ព័ត៌មាន។ ច្បាប់ពីរ ដែលត្រូវបានសន្យាថានឹងអនុម័តនៅដើមត្រីមាសទីមួយ នៃឆ្នាំ២០០៩ សេចក្តីព្រាងច្បាប់នៃក្រម ព្រហ្មទណ្ឌថ្មី និងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវបានចាត់ទុកជាច្បាប់អាទិភាព នៅក្នុងអាណត្តិទីបួនរបស់រដ្ឋាភិបាលថ្មីនេះ (២០០៨-២០១៣)។ លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារ និងសវនកម្មនៃរដ្ឋសភា បានអះអាងថា ក្រុមអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ចប់ការសិក្សាលើសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី២៤ និងទី២៥ វិច្ឆិកា បន្ទាប់មករដ្ឋាភិបាលនឹងត្រូវអនុម័ត មុននឹងបញ្ជូនទៅកាន់រដ្ឋសភា។ តំណាងរាស្រ្តមណ្ឌលព្រៃវែងមកពីគណបក្សប្រជាជន កម្ពុជារូបនេះបានអះអាងថា «ក្រមព្រហ្មទណ្ឌអាចនឹងបញ្ជូនទៅកាន់តំណាងរាស្រ្តនៅអំឡុងត្រីមាសទីមួយ ក្នុងឆ្នាំ២០០៩។ ប៉ុន្តែ ទោសបញ្ញត្តិជាច្រើនទៅលើអ្នកប្រព្រឹត្តអំពើពុករលួយនឹងមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ហើយទោសបញ្ញត្តិនេះក៏នឹង ត្រូវដាក់បញ្ចូលទៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយដែរ មុននឹងត្រូវបានអនុម័ត»។ លោកជាម យៀបបានលើកឡើងយ៉ាងយកចិត្តទុកដាក់ថាការរៀបចំសេចក្តីព្រាងច្បាប់មួយមិនមែនជាការងារតូចតាចនោះ ទេ គឺយើងត្រូវការចំណាយពេលវេលាយូរ។ តួយ៉ាង នៅក្នុងក្របខ័ណ្ឌនៃការតាក់តែងច្បាប់ប្រឆាំងអំពើពុករលួយ អ្នកច្បាប់ កម្ពុជា ដែលមានការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) និងសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់នៅលើចំណុចជាច្រើន ដើម្បីធ្វើអោយច្បាប់នេះឆ្លើយតបទៅនឹងស្ថានភាព បច្ចុប្បន្នរបស់កម្ពុជា ទៅនឹងវប្បធម៌និងប្រពៃណីរបស់កម្ពុជា ហើយដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរស់នៅទីក្រុង ក៏ដូចជារស់នៅតាមជនបទ ក្នុងការអនុវត្តច្បាប់នេះ។ តំណាងរាស្រ្តរូបនេះបានលើកហេតុផលថា យើងមិនអាចចម្លងគំរូ របស់អឺរុបនោះទេ ព្រោះវប្បធម៌របស់យើងខុសគ្នា។
.............ប្រាំចំណុច ដែលធ្វើអោយការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយមានភាពយឺតយ៉ាវ ............. ជាបឋម និយមន័យនៃពាក្យ «អំពើពុករលួយ» កំពុងស្ថិតនៅក្នុងការពិភាក្សា។ លោកជាម យៀប បានសង្កត់ធ្ងន់ ថា «យើងត្រូវពន្យល់អត្ថន័យនៃពាក្យនេះអោយបានច្បាស់ ដើម្បីកុំអោយតុលាការអាចធ្វើអាជីវកម្មលើពាក្យនេះបាន ហើយច្បាប់នេះត្រូវឆ្លើយតបទៅនឹងការកើនឡើងនៃតថភាពសង្គមបច្ចុប្បន្ននេះ។ តួយ៉ាង សព្វថ្ងៃនេះ គេអាចប្រព្រឹត្តអំពើ ពុករលួយបាន តាមរយៈប្រព័ន្ធអ៊ីនធើណែត»។ បន្ទាប់មកទៀត គឺបញ្ហាឯករាជ្យភាពរបស់សមាជិកឧត្តមក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដែលបង្កជាការព្រួយបារម្ភសម្រាប់តំណាងសង្គមស៊ីវិល។ តំណាងរាស្រ្តរូបនេះបានវាយតម្លៃ ថា «ប្រសិនទេវតាជាអ្នកបញ្ជូនមក គឺជាមនុស្សរបស់ទេវតា ប៉ុន្តែ ប្រសិនគណបក្សបញ្ជូនមក គឺជាមនុស្សរបស់គណបក្ស។ ពួកគេត្រូវគោរពច្បាប់ និងមិនត្រូវមានគំនិតបក្សពួកនិយមទេ ប្រសិនបើខ្លួនចង់មានភាពអព្យាក្រឹត្យ និងឯករាជ្យ!»។ ក្រៅអំពីការប្រកាសទ្រព្យសម្បត្តិ ដែលមិនទាន់មានការឯកភាពគ្នា គេក៏កំពុងពិភាក្សា អំពីបុព្វសិទ្ធិដែលត្រូវផ្តល់អោយ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ជាការពិតណាស់ សហគមន៍អឺរុបមានបំណងចង់អោយ ក្រុមប្រឹក្សានេះមានអំណាចបើកការស៊ើបអង្កេតអំពើពុករលួយបាន។ លោកជាម យៀបបានឆ្លើយតបវិញ ថា «នោះគឺជាអំណាចទីបួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានចែងថាអំណាចមានតែបីប៉ុណ្ណោះ គឺអំណាច នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ! ករណីនេះមិនអាចកើតឡើងបាននោះទេ»។ ជាចុងក្រោយ ដោយសារកម្ពុជាមិនទាន់មានច្បាប់មួយ ដែលគ្រប់គ្រងប្រព័ន្ធអ៊ិនធើណែត អំពើពុករលួយដែលប្រព្រឹត្តឡើង តាមរយៈមធ្យោបាយមួយនេះ នឹងត្រូវទទួលទោស ដែលទោសនេះត្រូវបានបញ្ជាក់លំអិតនៅក្នុងច្បាប់ប្រឆាំងអំពើពុករ លួយ។ អង្គការប្រឆាំងអំពើពុករលួយ បានរៀបចំយុទ្ធនាការ ដើម្បីបង្ហាញពីគោលគំនិតរបស់ខ្លួន ប្រាប់ដល់ ប្រទេសផ្តល់ ជំនួយ។ គោលបំណងគឺ ចង់អោយរដ្ឋាភិបាលពិនិត្យឡើងវិញ នូវសេចក្តីព្រាងច្បាប់ ដោយទទួលស្គាល់ភាពចាំបាច់នៃ អនុសាសន៍របស់ពួកគេ។
|